Sergio Aguero ព្រលះអាជ្ញាកណ្តាលចាស់ដៃ ក្រោយស្ទើរតែធ្វើឲ្យអាហ្សង់ទីនធ្លាក់

អតីតកីឡាករបាល់ទាត់ Sergio Kun Aguero បានធ្វើការថ្កោលទោសទៅលើការកាត់សេចក្តីរបស់លោក Antonio Mateu Lahoz ជាខ្លាំង ក្នុងជំនួបរវាងក្រុមជម្រើសជាតិអាហ្សង់ទីនទល់និងក្រុមហូឡង់កាលពីពេលថ្មីៗនេះ។ ក្នុងការប្រកួតមួយនេះ លោក Antonio Lahoz ហាក់មានភាពឆេវឆាវជាខ្លាំង ដោយបានប្រើប្រាស់កាតលឿងចំនួន 14 ក្នុងមួយប្រកួត ស្របពេលដែលកីឡាករបានប៉ះទង្គិចពាក្យសម្តីស្ទើរតែមានការវាយតប់ជាច្រើនលើកច្រើនសារ។ អ្វីដែលរឹតតែចម្រូងចម្រាស់ខ្លាំងនោះ លោក Lahoz បានផ្តល់បានពិន័យ free-kick នៅចុងម៉ោងយ៉ាងគ្រោះថ្នាក់មួយដល់ក្រុមហូឡង់ ជាហេតុដែលការប្រកួតបានអូសបន្លាយទៅដល់ការទាត់បាល់កាត់សេចក្តី 11 ម៉ែត្រសម្រេចយកក្រុមខ្លាំងមួយឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ Sergio Aguero បានសរសេរនៅក្នុងគណនី Twitter ផ្ទាល់របស់ខ្លួនថា “អាជ្ញាកណ្តាលមួយរួបនេះចូលចិត្តទាក់ទាញចំណាប់អារម្មណ៍ខ្លាំងពេកហើយ ...

[ Continue reading ]

Sergio Aguero ថាខ្លួនមិនដែលចូលចិត្តការប្រៀបធៀប Messi និង Maradona ទាល់តែសោះ

អតីតកីឡាកររបស់មេឃខៀវ​ Manchester City កីឡាករ Sergio Kun Aguero បានឲ្យដឹងថាខ្លួនមិនដែលចូលចិត្តការប្រៀបធៀបខ្សែប្រយុទ្ធ Lionel Messi ទៅនិងវីវកីឡាកររបស់អាហ្សង់ទីន Diego Maradona នោះទេ។ Aguero បានផ្តល់យោបល់ផ្ទាល់ខ្លួនថា កីឡាករទាំងពីររូបនេះមិនគួរយកមកប្រៀបធៀបឡើយ ដោយ Messi និង Maradona គួរតែត្រូវបានសរសើរជាកីឡាកររៀងៗខ្លួន ល្អជាងការប្រៀបធៀបដែលមិនសមហេតុផលទាល់តែសោះ។ កាលពីពេលថ្មីៗនេះ Aguero បាននិយាយច្បាស់ៗថា “ខ្ញុំមិនដែលចូលចិត្តការប្រៀបធៀបទាំងនោះទេ។ កីឡាករទាំងពីរសុទ្ធតែមានតំណែងពិសេសនៅក្នុងបេះដូងរបស់ប្រជាជនអាហ្សង់ទីន។ យើងគួរតែគិតថា យើងមានសំណាងដែលមានកីឡាករល្អពីររូបក្នុងប្រវត្តិសាស្ត្របាល់ទាត់ Diego និង Leo”។ គួររំលឹកផងដែរថា ...

[ Continue reading ]