ជប៉ុន មានសមត្ថភាពយកឈ្នះអេស្ប៉ាញថ្វីត្បិតមានភាគរយគ្រប់គ្រងបាល់ក្រោម២០ភាគរយ

ក្រុមជម្រើសជាតិជប៉ុន បានយកឈ្នះក្រុមជម្រើសជាតិអេស្ប៉ាញកាលពីយប់មិញក្នុងលទ្ធផល 2:1 ធ្វើឲ្យពិភពបាល់ទាត់ស្ទើរតែមិនជឿអ្វីដែលខ្លួនបានឃើញ។ ក្រុមរបស់លោក Luis Enrique ជាអ្នកធ្វើបានល្អតាំងពីដើមតង់ទី​ 1មកម្ល៉េះ ដោយកីឡាករ Alvaro Morata ជាអ្នកស៊ុតបើកការនាំមុខមុនឲ្យក្រុមអេស្ប៉ាញនៅតង់ទី1។ ប៉ុន្តែចង្វាក់ប្រយុទ្ធរបស់ជប៉ុនបែរជាបានផលនៅវគ្គទី2 ដោយកីឡាករ Ritsu Doan ជាអ្នកតាមបានស្មើនៅនាទីទី 48 នៃការប្រកួតវគ្គទី 2។ រំលងបាន 5នាទី ពោលគឺនាទីទី 53 កីឡាករ Ao Tanaka ជាអ្នកសម្រេចជោគវាសនារបស់ក្រុមជម្រើសជាតិជប៉ុន ក្រោយការសម្រេចចិត្តពី VAR ផ្តល់បាល់ទៅខាងក្រុមរបស់លោក Hajime Moriyasu ...

[ Continue reading ]