ស៊ែប៊ីអាចត្រូវរងពិន័យពី FIFA ក្រោយប៉ះទង្គិចជាមួយស្វ៊ីស

ក្រុមជម្រើសជាតិស៊ែប៊ីកំពុងតែមានបញ្ហាធំជាមួយសហព័ន្ធបាល់ទាត់ពិភពលោក FIFA ទាំងក្នុងនិងក្រៅទីលានកំឡុងការប៉ះទង្គិចពាក្យសម្តីជាមួយក្រុមជម្រើសជាតិស្វ៊ីសនៅវគ្គសន្សំពិន្ទុក្នុងពូល។ ស៊ែប៊ីអាចត្រូវរងពិន័យធ្ងន់ធ្ងរ ដោយល្មើសច្បាប់អំពីសីលធម៌សម្រាប់ FIFA បន្ទាប់ពីចាញ់ស្វ៊ីស 3:2 និងត្រូវបានធ្លាក់ចេញពីការប្រកួត។ ការប្រកួតនោះត្រូវបានគេនិយាយថា ក្រុមស៊ែប៊ីបានប្រើប្រាស់បែបមើលងាយនិងរើសអើងជាតិ ក៏ដូចជាការបង្ហាញពីផ្លាកសញ្ញារបស់ក្រុមជ្រុលនិយម។ FIFA បានធ្វើការព្រមានអ្នកគាំទ្រអំពីភាសាដែលត្រូវបានប្រើប្រាស់កំឡុងការប្រកួត ក៏ដូចជារឿងហេតុដែលបានកើតឡើងនៅក្នុងទីលាន។ សេចក្តីថ្លែងការណ៍របស់ FIFA បានលើកឡើងថា “ក្រុមប្រឹក្សាវិន័យរបស់​ FIFA កំពុងតែបើកការស៊ើបអង្កេតទៅលើសហព័ន្ធបាល់ទាត់ស៊ែប៊ី ដោយការល្មើសមាត្រាទី12 (ការមើលងាយកីឡាករនិងអាជ្ញាកណ្តាល) មាត្រាទី12 (ការរើសអើងជាតិសាសន៍) និងមាត្រាទី16 (សណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងការប្រកួត) ក្នុងហេតុការណ៍ដែលកើតមានឡើងក្នុងការប្រកួតរវាងស៊ែប៊ីទល់និងស្វ៊ីសក្នុងការប្រកួត FIFA World Cup ដែលបានធ្វើឡើងនៅថ្ងៃ 2 ...

[ Continue reading ]