Robert Lewandowski មិនពេញចិត្តចំពោះទម្រង់លេងរបស់ប៉ូឡូញ ក្រោយចាញ់បារាំងវគ្គ16ក្រុមចុងក្រោយ

ខ្សែប្រយុទ្ធ​ Robert Lewandowski បានទទួលស្គាល់ថាព្រឹត្តិការណ៍បាល់ទាត់ World Cup ឆ្នាំ 2022 នេះជាលើកចុងក្រោយរបស់គាត់ជាមួយក្រុមជម្រើសជាតិប៉ូឡូញ ដោយរូបគេរកមិនឃើញចំណុចល្អអ្វីទាល់តែសោះដែលត្រូវដឹកនាំក្រុមដែលលេងប្រើទម្រង់ទប់ច្រើនជាងប្រយុទ្ធ។ ថ្លែងក្រោយបរាជ័យ 3:1 ក្រោមថ្វីជើងក្រុមជម្រើសជាតិបារាំង កីឡាករវ័យ34 ឆ្នាំរូបនេះ បាននិយាយត្រង់ៗគ្មានភាពលាក់លៀមថា “វានៅពេលវែងឆ្ងាយទៀតណាស់ ណាមួយយើងត្រូវតែមានភាពរីករាយជាមួយការប្រកួត។ បើសិនជាយើងព្យាយាមប្រយុទ្ធ លទ្ធផលអាចមានការកែប្រែ ប៉ុន្តែបើសិនជាយើងលេងផ្តោតទៅលើតែការការពារពេក វាមិនភាពរីករាយអ្វីទាល់តែសោះសម្រាប់ខ្ញុំ”។ គ្រូបង្វឹករបស់ប៉ូឡូញ លោក Czeslaw Michniewicz បានយល់ពីអារម្មណ៍របស់ Lewandowski ដោយបញ្ជាក់ឲ្យដឹងថា “ខ្ញុំគិតថាខ្ញុំមិនគួរនិយាយអំពីអនាគតរបស់ Lewandowski នោះទេ។ គេជាប្រធានក្រុម ដូចនេះគេមានសិទ្ធិសម្រេចចិត្ត។ ...

[ Continue reading ]