លោក Jurgen Klopp បានបង្ហាញពីចំណាប់អារម្មណ៍របស់លោកផ្ទាល់ទៅលើខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីប Mohamed Salah ក្រោយរកបាន2គ្រាប់ ក្នុងការប្រកួតទល់និង Tottenham Hotspur យប់មិញ។ Mohamed Salah រកបាន2គ្រាប់ ដើម្បីជួយឲ្យក្រុមហង្សក្រហម Liverpool ស្គាល់ពាក្យជ័យជម្នះក្រៅដីដំបូងបង្អស់ ក្នុងការប្រកួតលីកកំពូលអង់គ្លេស English Premier League។ Salah រកបាន14គ្រាប់សម្រាប់គ្រប់ការប្រកួតនៅរដូវកាលនេះ ដោយស៊ុតចូល4ប្រកួតជាប់ៗគ្នា សម្រាប់ការប្រកួត4លើកចុងក្រោយ។ ថ្លែងទៅកាន់អ្នករាយការណ៍ព័ត៌ អ្នកចាត់ការសញ្ជាតិអាឡឺម៉ង់បានសរសើរ Salah មិនដាច់ពីមាត់ថា “ថ្វីត្បិតតែរូបគេធ្លាក់ទម្រង់បន្តិចនៅដើមរដូវកាល ប៉ុន្តែរូបគេតែងតែសកម្មគ្រប់ការប្រកួត។ អ្នកគ្រប់គ្នាប្រាកដជាដឹងថានៅចុងក្រោយ ពេលដែលយើងមើលទៅអាជីពរបស់គេ (Salah) ...
[ Continue reading ]