ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអាហ្សង់ទីន កីឡាករ Lionel Messi បានសម្រេចធ្វើការនិយាយជាសាធារណះអំពីការគម្រាមរបស់អ្នកប្រដាល់មិចស៊ីកូ Saul “Canelo” Alvarez ដោយលើកឡើងថា ខ្លួនមិនបានធ្វើសកម្មភាពដែលមិនគោរពទៅដល់ប្រជាជនមិចស៊ីកូនោះទេ។ វីដេអូក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់របស់ក្រុមជម្រើសជាតិអាហ្សង់ទីនត្រូវបានចែកចាយជាសាធារណះ ដោយត្រូវបានឃើញថា អាវរបស់ក្រុមជម្រើសជាតិមិចស៊ីកូបានធ្លាក់មកលើឥដ្ឋហើយស្ថិតនៅក្រោមជើងរបស់ Messi ក្រោយចប់ការប្រកួតដែលកាលនោះ អាហ្សង់ទីនយកឈ្នះមិចស៊ីកូក្នុងលទ្ធផល 2:0។ ក្រោយឃើញវីដេអូមួយនេះ អ្នកប្រដាល់ Canelo បានសរសេរនៅលើបណ្តាញសង្គម Twitter ថា ” Messi គួរតែបន់កុំឲ្យជួបខ្ញុំឲ្យសោះ”។ ឆ្លើយតបទៅនិងការលើកឡើងរបស់ Canelo កីឡាករវ័យ 35ឆ្នាំ Lionel Messi បានចេញមុខនិយាយថា “វាជាការយល់ច្រលំនោះទេ។ ...
[ Continue reading ]