ក្រោយពីស្ងាត់មួយរយះ ពេលនេះអតីតខ្សែការពាររបស់ FC Barcelona កីឡាករ Gerard Pique បានចេញមុខបកស្រាយក្រោយទទួលបានកាតក្រហម ដោយត្រូវបានអាជ្ញាកណ្តាលចោទថាបានប្រមាថមើលងាយអាជ្ញាកណ្តាល។ Pique មិនអាចចូលរួមការប្រកួតចុងក្រោយរបស់ខ្លួនជាមួយ Barcelona បានដោយសារតែត្រូវបានអាជ្ញាកណ្តាលផ្តល់កាតក្រហមបន្ទាប់ពីចប់ការប្រកួតវគ្គទី១ ស្របពេលដែលរូបគេកំពុងតែរវ៉ាជាមួយការសម្រេចចិត្តដោយអាជ្ញាកណ្តាល លោក Jesus Gil Manzano។ យោងទៅតាមអ្វីដែលលោក Manzano បានប្រាប់នោះគឹ Pique បាននិយាយអ្វីជ្រុលជ្រួល រហូតដល់ថ្នាក់ត្រូវបានបណ្តេញចេញ។ និយាយទៅកាន់ Ibai Llanos ខ្សែការពារ Pique បានបកស្រាយថា “ខ្ញុំធ្វើបទសម្ភាសន៍តាំងពីខ្ញុំអាយុ 17ឆ្នាំមកម្ល៉េះ។ ខ្ញុំមិនដែលប្រមាថមើលងាយម្តាយរបស់នរណានោះទេ។ ដើមហេតុនៅពេលនោះគឹដោយសារការសម្រេចចិត្តយ៉ាងលម្អៀងរបស់អាជ្ញាកណ្តាល។ ...
[ Continue reading ]