ក្លឹបញញួរយក្ស West Ham United បានប្រកាសជាផ្លូវការថាគ្រូបង្វឹករបស់ក្លឹបពោលគឺលោក David Moyes នឹងចាកចេញនៅពេលដែលកុងត្រារបស់គាត់ផុតកំណត់នៅចុងរដូវកាល 2023-2024។ បន្ទាប់ពីការរំពឹងទុកអំពីអនាគតរបស់លោក Moyes ប៉ុន្មានថ្ងៃកន្លងទៅ West Ham បានចេញសេចក្តីថ្លែងការណ៍មួយរបស់ក្លឹបកាលពីល្ងាចថ្ងៃចន្ទ ដោយបញ្ជាក់ពីការចាកចេញរបស់គាត់នៅចុងបញ្ចប់នៃរដូវកាលរបស់គាត់បន្ទាប់ពីដឹកនាំអស់រយៈពេល 4 ឆ្នាំកន្លះ។ អតីតគ្រូបង្វឹកក្រុម Real Madrid និង Wolves លោក Julen Lopetegui ត្រូវបានគេជឿជាក់ថាជាអ្នកជំនួសកន្លែងដែលត្រូវបានជ្រើសរើសរបស់ West Ham ទោះបីក្លឹបបានបញ្ជាក់ថាដំណើរការជ្រើសរើសអ្នកស្នងតំណែងរបស់ David Moyes បានចាប់ផ្តើមហើយ។ Moyes ...
[ Continue reading ]ចំណុចណាខ្លះដែលអ្នកគាំទ្របាល់ទាត់កម្ពុជាត្រូវដឹងអំពីការប្រកួត Shopee Cup ដែលមានព្រះខ័នរាជស្វាយរៀងជាក្រុមតំណាងប្រទេស?
បន្ទាប់ពីបានយកឈ្នះក្រុមបឹងកេតអង្គរកាលពីពេលថ្មីៗកន្លងទៅ ក្រុមបាល់ទាត់ព្រះខ័នរាជស្វ័យរៀងត្រូវបានតែងតាំងជាផ្លូវការក្នុងនាមជាម្ចាស់ពានលីកកំពូល Cambodia Premier League រដូវកាលនេះ ដោយនឹងត្រូវតំណាងព្រះរាជាណាចក្រកម្ពុជាក្នុងការប្រកួត Shopee Cup រឺ ASEAN Club Championship Shopee Cup។ ការប្រកួត Shopee Cup នេះគឺជាព្រឹត្តិការណ៍ទីបីដែលត្រូវបានរៀបចំឡើងដោយសហព័ន្ធបាល់ទាត់អាស៊ី ហើយមានការគាំទ្រពីសំណាក់ AFC នឹង FIFA ផងដែរ។ ពានមួយនេះធ្លាប់ធ្វើឡើងពីរដងរួចមកហើយកាលពីឆ្នាំ 2003 នឹង 2005 ដែលកាលនោះក្រុម East Bengal នឹង Tampines Rovers ...
[ Continue reading ]Borussia Dortmund ចេញមកបញ្ជាក់ផ្លូវការពីជំហររបស់ក្លឹបចំពោះស្ថានភាព Jadon Sancho
Borussia Dortmund គ្រោងនឹងធ្វើការរក្សាទុកកីឡាករ Jadon Sancho ជាមួយក្លឹបដដែល បន្ទាប់ពីបានបង្ហាញការរីកចម្រើនយ៉ាងខ្លាំងសម្រាប់ទម្រង់លេងនៅរដូវកាលនេះ។ កីឡាករជម្រើសជាតិអង់គ្លេស Sancho បានត្រលប់មកកាន់កីឡដ្ឋាន Signal Iduna Park វិញក្នុងទីផ្សារដោះដូរកីឡាករខែមករា បន្ទាប់ពីជួបបញ្ហាមិនល្អនៅ Manchester United ហើយរកបានពីរគ្រាប់ក្នុងការបង្ហាញខ្លួន 12 លើកនៅក្នុងលីកកំពូលអាឡឺម៉ង់ Bundesliga។ គាត់ក៏បានដើរតួយ៉ាងសំខាន់ក្នុងការយកឈ្នះ 1-0 នាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទីមួយរបស់ Dortmund លើក្រុម Paris Saint-Germain ក្នុងពាន Champions League ផងដែរ។ ជាលទ្ធផល អ្នកកាសែតលោក ...
[ Continue reading ]កំណត់ត្រានៅអឺរ៉ុបគ្មាននរណាតាមទាន់រយះពេល 59 ឆ្នាំ ពេលនេះ Leverkusen ធ្វើបានតែមួយរដូវកាលផុយៗ
ក្រុម Bayer Leverkusen របស់លោក Xabi Alonso បានតាមទាន់កំណត់ត្រាប្រចាំទ្វីបអឺរ៉ុបដែលគ្មានក្លឹបណាទាន់អាចតាមដល់ បន្ទាប់ពីពួកគេបានបន្តការមិនដែលចាញ់គ្រប់ព្រឹត្តិការណ៍ប្រកួតនៅរដូវកាល 2023-2024 នេះ។ Leverkusen បានបំបាក់ក្រុមម្ចាស់ផ្ទះ Eintracht Frankfurt យ៉ាងអាម៉ាស់ក្នុងលទ្ធផល 5-1 ដើម្បីតាមទាន់កំណត់ត្រារយះពេល 59 ឆ្នាំនៅទ្វីបអឺរ៉ុបដោយក្រុមខ្លាំងព័រទុយហ្កាល់ Benfica ក្នុងនាមជាក្រុមដែលមិនស្គាល់ពាក្យចាញ់សូម្បីម្តងគ្រប់ការប្រកួតចំនួន 48 ជាប់ៗគ្នារាប់ចាប់ពីខែធ្នូ ឆ្នាំ1963 រហូតដល់ខែកុម្ភះ ឆ្នាំ 1965 នេះបើយោងតាមលោក Fabrizio Romano។ ក្នុងករណីដែល Leverkusen នៅតែបន្តគេចផុតពីការចាញ់ក្នុងការប្រកួតជើងទីពីរនៃពាន Europa ...
[ Continue reading ]Barcelona រកឃើញខ្សែប្រយុទ្ធ Premier League មួយនេះដើម្បីយកមកជំនួសតំណែងរបស់ Lewandowski រដូវកាលក្រោយ
Barcelona ត្រូវបានផ្សារភ្ជាប់ជាមួយនឹងខ្សែប្រយុទ្ធក្រុម Liverpool កីឡាករ Darwin Nunez ក្នុងការខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការចំណាយលើក្រុមដោយជំនួសកីឡាករដែលមានតម្លៃថ្លៃដូចជា Robert Lewandowski។ យោងតាមសារព័ត៌មាន The Sun បានទម្លាយថា Nunez កំពុងស្ថិតនៅលើរ៉ាដារបស់ Barcelona ប្រសិនបើ Lewandowski ក្លាយជាកីឡាករមួយក្នុងចំណោមកីឡាករជាច្រើនដែល Barcelona គ្រោងនឹងអោយចាកចេញ។ តាមរយៈការដាក់លក់ខ្សែប្រយុទ្ធជើងចាស់សញ្ជាតិប៉ូឡូញ Barcelona អាចមានធនធានគ្រប់គ្រាន់ដើម្បីសាកល្បងការតាំងចិត្តរបស់ Liverpool ក្នុងការរក្សា Nunez ។ លើសពីនេះ ការលក់ក្នុងតម្លៃដ៏ធំមួយអាចជួយបង្កើនថវិកាផ្ទេរសម្រាប់ Liverpool ខណៈដែលពួកគេសម្លឹងរកមើលកីឡាករថ្មីៗសម្រាប់អ្នកចាត់ការ Arne Slot ...
[ Continue reading ]ហេតុអ្វី Chelsea អាចនឹងចាប់ផ្តើមរដូវកាលក្រោយដោយគ្មានម្ចាស់ឧបត្ថម្ភលើអាវសារជាថ្មី
ក្រុមតោខៀវ Chelsea កំពុងតែជួបការលំបាកក្នុងការស្វែងរកម្ចាស់ឧបត្ថម្ភធំសម្រាប់រដូវកាល 2024-2025 ហើយអាចនឹងចាប់ផ្តើមរដូវកាលក្រោយជាមួយអាវដែលគ្មាន logo តំណាងរបស់ម្ចាស់ឧបត្ថម្ភធំលើអាវសារជាថ្មី។ ក្រុមតោខៀវមានហានិភ័យនៃការប្រកួតប្រជែងដោយគ្មានអ្នកឧបត្ថម្ភនៅផ្នែកខាងមុខនៃអាវរបស់ពួកគេ ដូចដែលពួកគេបានធ្វើសម្រាប់រយៈពេលពីរខែដំបូងនៃរដូវកាលនេះ ដោយសារតែបញ្ហាជាមួយនឹងម្ចាស់ក្លឹបលោក Todd Boehly ។ Chelsea មិនទាន់ស្វែងរកអ្នកឧបត្ថម្ភសម្រាប់រដូវកាលក្រោយទេ បន្ទាប់ពីបានចុះកិច្ចសន្យារយៈពេលខ្លីជាមួយ Infinite Athlete ក្នុងខែកញ្ញា ឆ្នាំ 2023។ កិច្ចព្រមព្រៀងពីមុនរបស់ Chelsea ជាមួយក្រុមហ៊ុនទូរស័ព្ទ Three មានតម្លៃ 40 លានផោន ក្នុងមួយរដូវកាលចន្លោះឆ្នាំ 2020 ដល់ 2023 ។ វាគឺជាប្រភពនៃប្រាក់ចំណូលដ៏ធំសម្រាប់ក្រុមតោខៀវដែលបានចំណាយយ៉ាងច្រើនចាប់តាំងពី ...
[ Continue reading ]ពិន័យចាស់មិនទាន់ចប់ផង ពេលនេះ Sandro Tonali ទទួលទណ្ឌកម្មបន្ថែមទៀតជុំវិញករណីភ្នាល់ខុសច្បាប់ 50 ករណី
ខ្សែបម្រើ Sandro Tonali របស់សារិកាព្រៃ Newcastle United ត្រូវបានសហព័ន្ធបាល់ទាត់អង់គ្លេសដាក់ការពិន័យបន្ថែមចំនួន 2 ខែទៀតសម្រាប់ការបំពានការភ្នាល់ 50 ករណីទាំងដែលខ្លួនមិនទាន់សងអស់នូវការពិន័យចាស់នៅឡើយ។ ខ្សែបម្រើសញ្ជាតិអ៊ីតាលីរូបនេះកំពុងជាប់បម្រាមរយៈពេល 10 ខែ បន្ទាប់ពីត្រូវបានសហព័ន្ធបាល់ទាត់អ៊ីតាលីចោទប្រកាន់ពីបទភ្នាល់លើការប្រកួតកំឡុងពេលដែលគាត់នៅក្នុងក្របខ័ណ្ឌ Serie A។ Tonali បានផ្លាស់ប្តូរទៅកាន់ក្រុម Newcastle ពីក្លឹប AC Milan នៅរដូវក្តៅឆ្នាំ 2023 ហើយឥឡូវនេះរូបគេត្រូវបានរកឃើញថាមានទោសផងដែរពីការភ្នាល់បន្ថែមទៀតក្នុងអំឡុងពេលដែលគាត់នៅប្រទេសអង់គ្លេស។ ជាលទ្ធផល ការពិន័យពីរខែនេះនឹងត្រូវបានព្យួររហូតដល់ចុងរដូវកាល 2024-2025 ដោយមានន័យថាវានឹងចូលជាបម្រាមពេញលេញប្រសិនបើ Tonali ត្រូវបានរកឃើញថាមានជាប់ពាក់ព័ន្ធជាមួយការភ្នាល់ខុសច្បាប់ម្តងទៀតកំឡុងពេលនោះ។ លើសពីនេះទៅទៀត រូបគេបានទទួលការពិន័យជាសាច់ប្រាក់ចំនួន ...
[ Continue reading ]Barcelona សម្លឹងឃើញខ្សែបម្រើមួយនេះថាជាអ្នកស្នងតំណែងរបស់ Busquets យ៉ាងសាកសម
Barcelona ប្តេជ្ញាថានឹងពង្រឹងជម្រើសនៃខ្សែបម្រើរបស់ពួកគេសម្រាប់រដូវកាលក្រោយ ដោយបានដាក់ការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើកីឡាករ Joshua Kimmich របស់ក្លឹប Bayern Munich។ Xavi និងប្រធានផ្នែកកីឡារបស់ក្លឹបលោក Deco ចាត់ទុកការចុះហត្ថលេខាលើអ្នកស្នងតំណែងយូរអង្វែងរបស់ Sergio Busquets ជាអាទិភាពមួយសម្រាប់រដូវកាល 2024-2025។ Kimmich ត្រូវបានគេមើលឃើញថាជាជម្រើសដ៏ល្អក្នុងការជំនួសកីឡាករ Oriol Romeu ដែលបានជួបការលំបាកចាប់តាំងពីផ្ទេរពី Girona កាលពីរដូវក្តៅមុន។ កីឡាករសញ្ជាតិអាឡឺម៉ង់បានដើរតួយ៉ាងសំខាន់នៅក្នុងក្រុម Bayern ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ហើយអ្វីដែលកាន់តែពិសេសនោះគឺ ខ្សែបម្រើរូបនេះធ្លាប់បានលើកពាន Bundesliga រហូតដល់ទៅ 8 ដងរួចមកហើយ។ អនាគតរបស់ Kimmich ...
[ Continue reading ]Gary Neville ទទួលស្គាល់ថាខ្លួនធ្លាប់ឈរឈ្មោះជាបេក្ខភាពគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស មុនពេលផ្លាស់ទៅអេស្ប៉ាញ
លោក Gary Neville បានសារភាពថាខ្លួនធ្លាប់តម្រង់ជួរដើម្បីក្លាយជាអ្នកចាត់ការរបស់ក្រុមជម្រើសជាតិមុនពេលការផ្លាស់ទៅដឹកនាំក្រុម Valencia បានក្លាយជាសុបិនអាក្រក់មួយ។ Neville បានចាប់ផ្តើមអាជីពជាអ្នកចាត់ការរបស់គាត់នៅពេលដែលគាត់បានទទួលយកការផ្តល់ជូនដើម្បីដឹកនាំ Valencia ពីលោក Peter Lim ក្នុងខែធ្នូ ឆ្នាំ 2015។ ទោះជាយ៉ាងណាក៏ដោយ មហិច្ឆតាក្នុងការក្លាយខ្លួនជាអ្នកចាត់ការទូទៅដ៏ជោគជ័យរបស់គាត់ត្រូវបានរលត់ភ្លាមៗ ដោយ Gary Neville បានជួយអោយក្រុមឈ្នះត្រឹមតែបីដងក្នុងការប្រកួតលីកចំនួន 16 ដង ដោយមានភាពផ្ទុយស្រឡះពីអាជីពជាកីឡាករដ៏ត្រចះត្រចង់របស់គាត់នៅ Manchester United។ យ៉ាងណាក្តី អតីតខ្សែការពាររូបនេះបានទម្លាយអោយដឹងថាមុនការផ្លាស់ទៅអេស្ប៉ាញរបស់គាត់ទៅកាន់ Valencia សហព័ន្ធបាល់ទាត់អង់គ្លេសបានចាត់ទុករូបគេជាអ្នកស្នងតំណែងដ៏សាកសមរបស់លោក Roy Hpdgson។ នៅក្នុងកិច្ចសន្ទនាជាមួយបុគ្គលមានឥទ្ធិពលក្នុងសហព័ន្ធ អ្នកគ្រប់គ្នាគិតថា ...
[ Continue reading ]Chelsea អាចនឹងលេងការប្រកួតជាមួយ Tottenham ដោយគ្មានកីឡាករឈុតធំលើសពី 10 នាក់ទៅទៀត
ក្លឹប Chelsea អាចនឹងបាត់បង់វត្តមានកីឡាករជម្រើសដំបូងរហូតដល់ទៅ 14 នាក់ក្នុងជំនួបទល់នឹងក្រុមមាន់ខ្នាយមាស Tottenham Hotspur នាថ្ងៃសុក្រសប្តាហ៍នេះ។ តោខៀវ Chelsea ទើបតែបានទទួលដំណឺងអាក្រក់អំពីរបួសថ្មីៗរបស់ខ្សែការពារដូចជា Thiago Silva នឹង Axel Disasi បន្ថែមពីលើកីឡាករ Wesley Fofana, Levi Colwill, Reece James, Malo Gusto នឹង Ben Chilwell ដែលបានអវត្តមានដោយសារតែបញ្ហារបួសជាយូរលង់មកហើយ។ បន្ថែមពីលើវិបត្តិខ្សែការពារ ក្រុមរបស់លោក Mauricio Pochettino ...
[ Continue reading ]