Frank Lampard បើកចំហរអំពីក្តីសង្ឃឹមក្នុងការទៅដឹកនាំក្លឹបនៅស្កុតលែនមួយនេះ

Frank Lampard ត្រូវបានគេរាយការណ៍ថា បើកចំហដើម្បីទទួលបន្ទុកក្នុងនាមជាគ្រូបង្វឹកនៅក្លឹប Rangers បន្ទាប់ពីលោក Michael Beale ត្រូវបានបង្ហាញផ្លូវចេញពីក្លឹប។ យោងតាមសារព័ត៌មាន The Telegraph អតីតគ្រូបង្វឹក Chelsea និង Everton ស្ថិតក្នុងចំណោមបេក្ខភាពដំបូងដែលត្រូវបានពិចារណាដោយក្លឹបដើម្បីបង្វែរជោគវាសនារបស់ខ្លួនបន្ទាប់ពីចាញ់បីប្រកួតក្នុងចំណោមប្រាំពីរប្រកួតដំបូងក្នុងក្របខ័ណ្ឌ Scottish Premiership ដែលជាមូលហេតុនាំឲ្យ Beale ត្រូវបានបណ្តេញចេញ។ អតីតគ្រូបង្វឹក Brighton លោក Graham Potter ក៏ត្រូវបានរាប់បញ្ចូលនៅក្នុងបញ្ជីអនាគតគ្រូបង្វឹកក្រុម Rangers ដែរ ប៉ុន្តែគាត់បានបដិសេធមិនទទួលយកសំណើរនេះ។ Lampard ដែលបានបញ្ចប់តួនាទីបណ្តោះអាសន្នរបស់គាត់នៅ Chelsea ...

[ Continue reading ]

ក្រុមហ៊ុនអភិវឌ្ឍគម្រោងពង្រីករបស់ MLS នឹងសាងសង់នៅលើទឹកដីជនជាតិភាគតិចជាលើកដំបូង

ក្រុមហ៊ុនដែលរ៉ាប់រងនូវគម្រោងពង្រីកបន្ថែមរបស់លីកបាល់ទាត់អាមេរិក Major League Soccer នៅទីក្រុង San Diego ដែលនឹងគ្រោងដំណើរការនៅឆ្នាំ 2025 បានរៀបចំគម្រោងដើម្បីធ្វើការសាងសង់នៅលើទឹកដីជនជាតិភាគតិច។ តំបន់ El Cajon ដែលមានទំហំប្រមាណ 12000 ម៉ែត្រការេ ហើយស្ថិតក្រោមជនជាតិភាគតិច Sycuan នឹងក្លាយជាអគារនៃអង្គការកីឡាអាជីពជាលើកដំបូងដែលសាងសង់ឡើងនៅលើទឹកដីរបស់ជនជាតិដើមភាគតិច។ ទីលានបាល់ទាត់ចំនួន 5 នឹងត្រូវរាប់បញ្ចូលក្នុងគម្រោងមួយនោះ ដែលអាចផ្ទុកបាននូវមជ្ឈមណ្ឌល Right to Dream នៅសហរដ្ឋអាមេរិក ហើយមជ្ឈមណ្ឌលមួយនេះនឹងបើកសម្រាប់កុមារចាប់ពីថ្នាក់ទី 6 ដល់ទី 12។ CEO របស់គម្រោង San ...

[ Continue reading ]

អ្នកគាំទ្រ Sheffield Wednesday រៃអង្គាសប្រាក់បានលើសពី 2មុឺនផោនសម្រាប់មូលនិធិ Bradley Lowery

អ្នកគាំទ្រក្លឹប Sheffield Wednesday បាននាំគ្នារៃអង្គាសប្រាក់បានរហូតដល់ទៅប្រមាណជាង 2 មុឺនផោនសម្រាប់មូលនិធិ Bradley Lowery បន្ទាប់ពីអ្នកគាំទ្រពីររូបត្រូវបានឃើញថាបានលេងសើចជាមួយនឹងការបាត់បង់ជីវិតរបស់កុមាររូបនេះ។ អ្នកគាំទ្រទាំងនោះបានបង្កើតជាយុទ្ធនាការមួយសម្រាប់មូលនិធិដែលយកឈ្មោះតាមជនរងគ្រោះដោយសារតែជំងឺមហារីក បន្ទាប់ពីភាពចម្រូងចម្រាស់ នឹងទង្វើដែលមិនអាចទទួលយកបានរបស់អ្នកគាំទ្រចំនួនពីររូបដែលបានប្រមាថមើលងាយទៅដល់មរណភាពរបស់​ Bradley កំឡុងការប្រកួតរវាងក្រុម Sheffield Wednesday ទល់នឹង Sunderland កាលពីថ្ងៃសុក្រសប្តាហ៍មុន។​ អ្នកគាំទ្រ Sunderland វ័យក្មេងរូបនេះបានបាត់បង់ជីវិតកាលពីឆ្នាំ 2017 ហើយគេក៏បានក្លាយជាបុគ្គលដ៏ល្បីមួយដោយសារតែគេមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអតីតខ្សែប្រយុទ្ធ Jermain Defoe មុនពេល Bradley លាចាកលោក។ បុរសពីរនាក់ត្រូវបានឃាត់ខ្លួនភ្លាមៗក្រោមមូលហេតុនៃការប្រមាថមើលងាយជាសាធារណះ ដោយបុរសវ័យ 31 ឆ្នាំមួយរូបត្រូវបានរកឃើញថាមានស្ថានទម្ងន់ទោស ហើយត្រូវបញ្ជូនទៅចាត់ការតាមផ្លូវច្បាប់នៅខែវិច្ឆិកាខាងមុខនេះ៕

[ Continue reading ]

សេដ្ឋីអង់គ្លេស Sir Jim Ratcliffe ប្រែចិត្តលែងចង់ទិញ Man Utd ផ្តាច់ហើយព្រោះចំណាយពេលយូរខ្លាំងពេក

លោក Sir Jim Ratcliffe ត្រូវបានគេរាយការណ៍ថាកំពុងតែពិចារណាបោះបង់ចោលនូវការដេញថ្លៃដើម្បីទិញក្លឹប Manchester United ដោយជំនួសមកវិញនូវការទិញភាគហ៊ុនកម្រិតតូចមួយពីក្លឹបវិញ។ ក្រុមហ៊ុន Ineos Sports ត្រូវបានចាត់ទុកជាបេក្ខភាពដ៏សមរម្យមួយក្នុងការឡើងកាន់កាប់ជាម្ចាស់ក្លឹបថ្មីរបស់បិសាចក្រហមបន្ទាប់ពីគ្រួសារ Glazers បានដាក់លក់ក្លឹបជាផ្លូវការក្រោមការស្វែងរកវិនិយោគិនថ្មី ប៉ុន្តែដំណើរការមួយនេះបានខ្ជះខ្ជាយពេលវេលាសឹងតែ 10 ខែទៅហើយ ដោយពេលនេះ Sky Sports បានរាយការណ៍ថាមហាសេដ្ឋីប្រាក់ពាន់លានសញ្ជាតិអង់គ្លេសសុខចិត្តចំណាយប្រាក់តិចតួចរបស់លោកដើម្បីទិញភាគហ៊ុនជាមួយក្លឹបវិញ។ គម្រោងទិញភាគហ៊ុនកម្រិតតូចមួយនេះមានន័យថា លោក Ratcliffe នៅតែមានឥទ្ធិពលសម្រាប់​ Man United ប៉ុន្តែអំណាចធំបំផុតនៅតែជាគ្រួសារ Glazer ដដែល។ វាមិនច្បាស់ថាកិច្ចព្រមព្រៀងមួយនោះនឹងត្រូវធ្វើឡើងបែបណាទេ ព្រោះអ្នកគាំទ្រភាគច្រើនរបស់ Manchester United ...

[ Continue reading ]

Phil Jones ទម្លាយនូវគោលដៅបន្ទាប់របស់ខ្លួន ក្រោយពេលផុតកុងត្រាជាមួយ Man United

អតីតខ្សែការពារក្រុម Manchester United កីឡាករ Phil Jones បានបង្ហើបពីជម្រើសអាជីពថ្មីរបស់គាត់ បន្ទាប់ពីកិច្ចសន្យារបស់គាត់ផុតកំណត់នៅកីឡដ្ឋាន Old Trafford។ បន្ទាប់ពីអាជីពរយៈពេល 12 ឆ្នាំនៅ Old Trafford បានបញ្ចប់ក្នុងរដូវក្តៅ កីឡាករវ័យ 31 ឆ្នាំរូបនេះបានប្រើប្រាស់បណ្តាញសង្គមផ្ទាល់ខ្លួនរបស់គេកាលពីថ្ងៃអង្គារដើម្បីប្រាប់ទៅកាន់អ្នកគាំទ្រអំពីផ្លូវអាជីពថ្មីរបស់គាត់។ មិនតែប៉ុណ្ណោះ Jones បានចុះឈ្មោះចូលរៀនវគ្គសិក្សាផ្នែកគ្រូបង្វឹកបាល់ទាត់ដែលអ្នកគាំទ្រអាចឃើញគាត់ត្រលប់មកវិញក្នុងវិស័យបាល់ទាត់ក្នុងតួនាទីជានាយកផ្នែកកីឡា។ Jones បានបង្ហោះនៅលើបណ្តាញសង្គម X ដែលជាអតីត Twitter ថា “នេះជាការចាប់ផ្តើមនៃដំណើរថ្មីមួយ។ វាពិតជាល្អណាស់ក្នុងការចាប់ផ្តើមវគ្គដឹកនាំកីឡាបាល់ទាត់សកលជាមួយសាលាធុរកិច្ច PFA ដោយរៀនអ្វីថ្មីៗអំពីការប្រកួតបាល់ទាត់ ខណៈពេលដែលបន្តជំរុញទៅមុខសម្រាប់អាជ្ញាប័ណ្ណរបស់ខ្ញុំ។ ខ្ញុំពិតជារំភើបក្នុងការចាប់ផ្តើមនៅលើផ្លូវមួយនេះ”៕

[ Continue reading ]

Reece James នឹងមិនបង្ខំដើម្បីមកលេងឲ្យ Chelsea វិញនោះឡើយ

ប្រធានក្រុមថ្មីរបស់ Chelsea កីឡាករ Reece James បានរងរបួសក្នុងការប្រកួតដំបូងនៃរដូវកាលរបស់តោខៀវជាមួយ Liverpool ហើយមកទល់ពេលនេះរូបគេមិនទាន់ត្រលប់មកវិញនៅឡើយទេ។ ខ្សែការពារវ័យ 23 ឆ្នាំរូបនេះបានស៊ូទ្រាំនឹងការខកចិត្តជាច្រើនក្នុងរដូវកាលថ្មីៗនេះ។ គាត់បានខកខានក្នុងការលេងនៅ World Cup ឆ្នាំ 2022 សម្រាប់ក្រុមជម្រើសជាតិអង់គ្លេស ហើយបានចំណាយពេលភាគច្រើននៃយុទ្ធនាការ 2022-23 នៅខាងក្រៅទីលានថែមទៀតផង។ James បានត្រលប់មកធ្វើសកម្មភាពវិញនៅរដូវកាលនេះ ហើយថែមទាំងត្រូវបានលោក Mauricio Pochettio ប្រគល់តំណែងឲ្យលេងជាប្រធានក្រុម ប៉ុន្តែបន្ទាប់ពីការប្រកួតបើកឆាក Premier League របស់គេ រូបគេត្រូវបានបង្ខំចិត្តឲ្យសម្រាកនៅខាងក្រៅទីលានម្តងទៀត។ ប្រធានក្រុម Chelsea វ័យក្មេងរូបនេះបានបង្ហើបថាគាត់ពិតជាចង់ត្រលប់មកវិញឆាប់ៗ ...

[ Continue reading ]

AC Milan កំពុងពិចារណារៀបចំការត្រឡប់មកវិញរបស់លោកព្រះ Zlatan

ក្លឹប AC Milan ត្រូវបានគេរាយការណ៍ថាកំពុងពិភាក្សាអំពីការវិលត្រឡប់ដ៏រំជើបរំជួលទៅកាន់កីឡដ្ឋាន San Siro សម្រាប់ខ្សែប្រយុទ្ធស៊ុយអែត Zlatan Ibrahimovic ដែលទើបតែចូលនិវត្តន៍កាលពីរដូវកាលមុន។ បុរសវ័យ 41 ឆ្នាំរូបនេះបានសម្រេចចូលនិវត្តន៍ពីអាជីពបាល់ទាត់ បន្ទាប់ពីបានរងរបួសញឹកញាប់ខ្លាំងពេក ដោយ Zlatan បានបិទបញ្ចប់នូវអាជីពដ៏អស្ចារ្យរបស់គេ បន្ទាប់ពីបានស្គាល់រសជាតិពាន Serie A ជាលើកទីពីរជាមួយក្រុម AC Milan។ ថ្មីៗនេះ Ibrahimovic ត្រូវបានគេប្រទះឃើញថាបានត្រឡប់មកវិញនៅទីក្រុង Milan មុនពេលការប្រកួតក្របខ័ណ្ឌ Champions League ជាមួយក្រុម Newcastle ហើយសារព័ត៌មាន Calciomercato ...

[ Continue reading ]

Yunas Musah ក្តៅចិត្តខ្លាំងនៅពេល AC Milan បរាជ័យក្នុងការយកឈ្នះលើ Newcastle

Yunus Musah និយាយថា AC Milan ត្រូវបានទុកឱ្យមានកំហឹងជាខ្លាំង បន្ទាប់ពីលទ្ធផលមិនសប្បាយចិត្តរបស់ពួកគេជាមួយនឹងក្រុម Newcastle United ក្នុងការប្រកួត Champions League ។ Milan រកបានត្រឹមមួយពិន្ទុនៅឯកីឡដ្ឋាន San Siro នៅយប់ថ្ងៃអង្គារទល់នឹងក្រុម Newcastle ទោះបីជាមានការស៊ុតចំនួន 25 ជើងក៏ដោយ។ ក្រុមយក្សអុីតាលីបានប្រកែកថាបានធ្វើគ្រប់គ្រាន់ដើម្បីឈ្នះការប្រកួតនេះ ប៉ុន្តែអ្នកចាំទី Nick Pope ជាកីឡាករមួយរូបដែលបានស្រោចស្រង់ Newcastle ហើយកីឡាករជម្រើសជាតិបុរសរបស់សហរដ្ឋអាមេរិក Musah ដែលបានចុះហត្ថលេខាពី Valencia ក្នុងកិច្ចសន្យារយៈពេល 5 ...

[ Continue reading ]

Erik ten Hag បដិសេដមិនស្តីបន្ទោសអ្នកចាំទីរបស់ខ្លួន ទោះធ្វើមិនបានល្អទល់នឹង Bayern Munich ក៏ដោយ

Erik ten Hag បានស្នើរឲ្យកីឡាករ Manchester United របស់គាត់ឱ្យស្វែងរកទម្រង់លេងល្អមកវិញពីការបរាជ័យក្នុងលទ្ធផល 4-3 របស់ពួកគេទល់នឹងក្រុម Bayern Munich សម្រាប់ពាន Champions League។ អ្នកចាំទីចំណូលថ្មីរបស់ Man Utd កីឡាករ Andre Onana ធ្វើមិនបានល្អនោះឡើយ ក្រោយធ្លាយដល់ទៅបួនគ្រាប់ក្នុងមួយប្រកួត ដោយកីឡាករ Leroy Sane, Serg Gnabry, Robert Lewandowski នឹង Mathys Tel ទោះបីជាកីឡាករ Rasmus ...

[ Continue reading ]

ប្រធានក្លឹប Spurs ហាក់មិនសប្បាយចិត្តជាមួយ Maddison ដោយសាររូបគេធ្វើរឿងមួយនេះពេលមកហ្វឹកហាត់

ប្រធានក្លឹប Tottenham លោក Daniel Levy បានធ្វើការនិយាយទាក់ទងនឹងទង្វើរបស់ James Maddison ក្រោយរូបគេបានមកដល់ទីលានហ្វឹកហាត់ជាមួយនឹងឡានពណ៌ក្រហម។ Maddison បានរីករាយនឹងការចាប់ផ្តើមជីវិតដ៏ជោគជ័យនៅភាគខាងជើងទីក្រុងឡុងដ៍ បន្ទាប់ពីការផ្លាស់ប្តូររបស់គាត់ពី Leicester City នៅរដូវក្តៅ ប៉ុន្តែត្រូវបានចំអកយ៉ាងគួរឱ្យអស់សំណើចទាក់ទងនឹងជម្រើសរថយន្តរបស់គាត់ដោយប្រធានក្លឹប Spurs លោក Levy ក្នុងវេទិកាអ្នកគាំទ្រកាលពីល្ងាចថ្ងៃអង្គារ។ លោក Daniel Levy បាននិយាយថា “James គួរតែយល់ថារូបគេមិនអាចមកកាន់ទីលានហ្វឹកហាត់ជាមួយនឹងឡានពណ៌ក្រហមនោះឡើយ ខ្ញុំបានប្រាប់គេរួចហើយ ដូចនេះគេនឹងរៀនពីបទពិសោធន៍មួយនេះ”។ កីឡាករសញ្ជាតិ​អង់គ្លេស Maddison ហាក់​ដូច​ជា​ការ​ទិញដ៏ល្អ​មួយ​ក្នុង​ចំណោម​ការ​ចរចា​ទិញ​លក់​ក្នុង​រដូវ​ក្ដៅ​ក្នុង​តម្លៃ 40 លាន​ផោន។ កីឡាករវ័យ ...

[ Continue reading ]