ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសអាឡឺម៉ង់បានធ្វើការរិះគន់យ៉ាងខ្លាំងចំពោះទម្រង់លេងរបស់ Harry Kane ក្នុងការបរាជ័យយ៉ាងធ្ងន់ធ្ងររបស់ Bayern Munich ក្រោមថ្វីជើងក្រុមខ្លាំង Bayer Leverkusen កាលពីថ្ងៃសៅរ៍កន្លងទៅ។ តារាឆ្នើមអង់គ្លេសរូបនេះ បានក្លាយខ្លួនជាប្រធានបទដ៏ក្តៅគគុកដោយប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់ដែលបានហៅទម្រង់លេងរបស់ Kane ថាជារឿងដ៏ពិបាកទទួលយកមួយ ខណៈដែលក្រុម Bayern Munich បានចាញ់ក្នុងលទ្ធផល 3-0 ដោយសារក្រុមកំពូលតារាង Bundesliga ពោលគឺ Bayer Leverkusen។ Kane ត្រូវបានគេថ្កោលទោសចំពោះការមិនអាចបង្ហាញខ្លួនក្នុងការប្រកួតដ៏ធំមួយ ដែលគេបានហៅទម្រង់របស់ Harry Kane ថាទម្រង់លេងដ៏អាក្រក់បំផុតរបស់គេរហូតដល់បច្ចុប្បន្នសម្រាប់ក្លិបយក្សអាឡឺម៉ង់។ សារព័ត៌មាន BILD បានពណ៌នាការលេងទល់នឹង Leverkusen ...
[ Continue reading ]Author: phanin
មុនការប្រកួតទល់នឹង Central Coast Mariners តើគ្រូបង្វឹករបស់ភ្នំពេញក្រោនបានត្រៀមខ្លួនយ៉ាងម៉េចខ្លះ?
មុនជំនួបដ៏សំខាន់រវាងក្រុម ភ្នំពេញក្រោន ទល់នឹងក្រុមខ្លាំងមកពីអូស្ត្រាលីពោលគឺក្រុម Central Coast Mariners នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រប្រចាំតំបន់ សម្រាប់ពាន AFC Cup នាថ្ងៃទី 13 ខាងមុខនេះ លោក Oleg Starynski ដែលជាគ្រូបង្វឹករបស់ក្រុមភ្នំពេញក្រោន បានចេញមកបង្ហើបនូវការរៀបចំរបស់ក្រុមក្នុងការបង្កើតប្រវត្តិសាស្ត្រថ្មីសម្រាប់បាល់ទាត់កម្ពុជា។ នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតនាពេលថ្មីៗនេះ លោក Oleg Starynski បានទម្លាយយ៉ាងច្បាស់ថាក្រុមភ្នំពេញក្រោនបានចំណាយពេលវេលាជាច្រើនក្នុងការធ្វើដំណើរមកលេងដល់ទឹកដីនៃប្រទេសអូស្រ្តាលី ប៉ុន្តែក្រុមទាំងមូលមានក្តីរំភើបជាខ្លាំងដែលបានឡើងមកដល់វគ្គនេះ។ ការប៉ះគ្នាជាមួយក្រុមខ្លាំងដូចជា Central Coast Mariners គឺជាជំនួបដែលពោរពេញទៅដោយភាពតានតឹងមួយ ព្រោះការប្រកួតនេះតម្រូវអោយមានក្រុមឈ្នះមួយដើម្បីឡើងទៅលេងវគ្គផ្តាច់ព្រ័ត្រប្រចាំតំបន់។ គ្រូបង្វឹកសញ្ជាតិអ៊ុយក្រែនរូបនេះក៏បាននិយាយបន្ថែមទៀតថា “វានឹងក្លាយទៅជាការប្រកួតដ៏អស្ចារ្យ ព្រោះក្រុមអូស្ត្រាលីនេះគឺជាក្រុមមួយដែលលេចធ្លោបើយើងប្រៀបធៀបជាមួយក្រុមផ្សេងៗទៀត។ ក្នុងបាល់ទាត់អ្វីៗក៏អាចកើតមានឡើងដែរ ...
[ Continue reading ]Luis Enrique ថាខ្លួនពេញចិត្តស្តូកជាមួយទម្រង់លេងរបស់កីឡាករចំណូលថ្មីមួយរូបនេះ
Luis Enrique និយាយថាគាត់ស្រលាញ់ការលេងរបស់ Ousmane Dembele បន្ទាប់ពីក្រុម Paris Saint-Germain ឈ្នះ 3-0 លើម្ចាស់ផ្ទះ Strasbourg កាលពីថ្ងៃសៅរ៍។ ក្រុមយក្សរបស់បារាំងបានយកឈ្នះក្រុមរបស់លោក Patrick Vieira ដោយសារគ្រាប់បាល់ពី Kylian Mbappe, Carlos Soler និង Fabian Ruiz ។ ថ្វីត្បិតតែបានចូលទីនៅនាទីទី 66 ហើយមិនបានស៊ុតបញ្ចូលទី ឬការបញ្ជូនបាល់ជំនួយក៏ដោយ អ្នកចាត់ការ Luis Enrique បានពេញចិត្តជាខ្លាំងដោយធ្វើការការសរសើរចំពោះ Dembele ...
[ Continue reading ]ទំនាក់ទំនងរបស់ Jadon Sancho ជាមួយ Erik ten Hag ឈានដល់ចំណុចដែលប៉ះប៉ូវលែងបានទៀតហើយ
ទំនាក់ទំនងរវាងកីឡាករ Jadon Sancho ជាមួយគ្រូបង្វឹក Manchester United លោក Erik ten Hag ត្រូវបានខូចហួសព្រំដែននៃការជួសជុសប៉ះប៉ូវ ហើយខ្សែបម្រើស្លាបរូបនេះគ្រោងនឹងចាកចេញនៅខែមករាខាងមុខ។ Sancho និងអ្នកចាត់ការរបស់គាត់មានបញ្ហាចាប់តាំងពីខ្សែបម្រើស្លាបរូបនេះបានអះអាងថាគាត់ត្រូវបានគេចាត់ទុកថាជាពពែដែលចាំតែទទួលយកកំហុស បន្ទាប់ពីការលេងរបស់គាត់ក្នុងការហ្វឹកហាត់ត្រូវបានគេរិះគន់។ ចាប់តាំងពីពេលនោះមក ខ្សែបម្រើស្លាបរូបនេះមិនបានលេងឱ្យក្លឹបទេ ហើយត្រូវបានដកចេញពីក្រុមទាំងមូលតែម្តង។ របាយការណ៍ថ្មីពី Daily Mirror ឥឡូវនេះបានអះអាងថា Ten Hag បានសម្រេចចិត្តកាត់ Sancho ឱ្យធូរស្រាលក្នុងខែមករា ទោះបីជាគាត់សុំទោសគាត់ឬអត់ក៏ដោយ។ Ten Hag ធ្លាប់បានធ្វើរឿងនេះដាក់ Cristiano Ronaldo បន្ទាប់ពីគាត់បានរិះគន់ក្លឹបជាសាធារណៈ។ ...
[ Continue reading ]ការប្រកួត FA Cup នឹងត្រូវជួបការកែប្រែទ្រង់ទ្រាយធំ ជាពិសេសនៅជុំទី 3 នឹងជុំទី 4
ការផ្លាស់ប្តូរសំខាន់ៗមួយចំនួនអាចនឹងមកដល់ក្នុងការប្រកួត FA Cup ដែលនឹងប៉ះពាល់ដល់ក្រុមនៅគ្រប់កម្រិតនៃបាល់ទាត់អង់គ្លេសទាំងមូល។ វាត្រូវបានរាយការណ៍ដោយ BBC ថាសមាគមបាល់ទាត់ជិតធ្វើការសម្រេចចិត្តទាក់ទងនឹងការប្រកួត FA Cup ដែលនឹងឃើញការលេងឡើងវិញនៃជុំទី 3 និងជុំទី 4 ត្រូវបានលុបចោលទាំងស្រុង។ ការផ្លាស់ប្តូរនេះនឹងមានន័យថាការប្រកួតដែលបញ្ចប់ដោយការស្មើនៅចុងបញ្ចប់នៃ 90 នាទីនឹងត្រូវឆ្លងកាត់ម៉ោងបន្ថែម និងការស៊ុតបាល់ប៉េណាល់ទីយយកតែម្តង។ ការផ្លាស់ប្តូរនេះនឹងជះឥទ្ធិពលអវិជ្ជមានដល់ក្លឹបក្នុងលីកទាប ខណៈដែលពួកគេជាទូទៅសម្លឹងឆ្ពោះទៅរកការរៀបចំការលេងឡើងវិញជាវិធីសាស្រ្តមួយដើម្បីបង្កើតប្រាក់ចំណូលសម្រាប់ក្លឹប។ របាយការណ៍ក៏បានលើកឡើងផងដែរថា ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Carabao Cup ពីរជើងក៏នឹងត្រូវលុបចោលផងដែរ ដោយអាចជំនួសមកវិញនូវការប្រកួតតែមួយជើង។ ជុំទី 1 នៃ FA Cup គ្រោងចាប់ផ្តើមនៅថ្ងៃទី 4 ខែវិច្ឆិកា។ ...
[ Continue reading ]UEFA បញ្ជាក់ថាការប្រកួតរវាង ប៊ែលហ្សិក នឹង ស៊ុយអែតដែលត្រូវបញ្ឈប់នៅពាក់កណ្តាលទីនឹងមិនលេងឡើងវិញនោះឡើយ
សហព័ន្ធបាល់ទាត់របស់ទ្វីបអឺរ៉ុប UEFA បានបញ្ជាក់ថា ការប្រកួតជម្រុះ Euro 2024 របស់ស៊ុយអែតទល់នឹងបែលហ្ស៊ិក ដែលត្រូវបានបោះបង់ចោលនៅពាក់កណ្តាលតង់បន្ទាប់ពីការបាញ់ប្រហារនៅទីក្រុងប្រ៊ុចសែល នឹងមិនត្រូវបានលេងឡើងវិញទេ។ ក្រុមទាំងពីររកបានលទ្ធផល 1-1 នៅពេលដែលការប្រកួតត្រូវបោះបង់ចោលដោយហេតុផលសុវត្ថិភាព។ ឥឡូវនេះ UEFA បានសម្រេចថា ពិន្ទុពាក់កណ្តាលតង់នោះនឹងត្រូវបានរាប់ចូលជាពិន្ទុក្រោយចប់ការប្រកួត ហើយក្រុមនីមួយៗនឹងទទួលបានម្នាក់មួយពិន្ទុដូចគ្នា។ គួររំលឹកផងដែរថា អ្នកគាំទ្រស៊ុយអែតពីរនាក់បានបាត់បង់ជីវិត ខណៈដែលម្នាក់ទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរក្នុងអំឡុងពេលនៃការវាយប្រហារភេរវកម្មដែលអាជ្ញាធរបានហៅការប៉ុនប៉ងមួយដែលផ្តោតលើពលរដ្ឋស៊ុយអែត និងប្រទេសស៊ុយអែត។ ប៉ូលីសក្រុងប្រ៊ុចសែលបានបាញ់សម្លាប់អ្នកវាយប្រហារខណៈពេលដែលគាត់នៅហាងកាហ្វេមួយក្នុងតំបន់ Schaerbeek។ អ្នកគាំទ្រត្រូវបានស្នើសុំឱ្យស្នាក់នៅក្នុងកីឡដ្ឋានដែលមានចម្ងាយជិត 5 គីឡូម៉ែត្រពីទីតាំងនៃការបាញ់ប្រហាររហូតដល់ព្រឹកព្រលឹមថ្ងៃអង្គារ ព្រោះវាត្រូវបានចាត់ទុកថាជាកន្លែងសុវត្ថិភាពបំផុត៕
[ Continue reading ]ពូដូនៅតែមាំ នៅតែខ្លាំង! អតីតមិត្តរួមក្រុមមួយរូបជឿជាក់ថា Cristiano អាចនឹងបន្តលេងដល់ហួសអាយុ 40 ឆ្នាំ
លោក Dimitar Berbatov ជឿជាក់ថាអតីតមិត្តរួមក្រុម Manchester United របស់គាត់ Cristiano Ronaldo អាចនឹងបន្តលេងបាល់ទាត់រហូតដល់អាយុ 41 ឆ្នាំ។ អតីតខ្សែប្រយុទ្ធរបស់ United បានប្រាប់ Betfair ថា “Ronaldo នឹងឈប់នៅពេលគាត់ចង់ឈប់។ នៅពេលអ្នកមើលថែខ្លួនអ្នកតាមរបៀបដែលគាត់មាន មានក្រុមនៅជុំវិញអ្នកដូចដែលគាត់កំពុងធ្វើ ឱកាសនៃការលេងបាល់ទាត់បានយូរជាងការរំពឹងទុកកាន់តែធំ។ ក្នុងករណីរបស់ Cristiano ខ្ញុំគិតថាគាត់មានឱកាសលេងពីរឬបីឆ្នាំទៀត។ នៅពេលនេះ Cristiano កំពុងមានកម្លាំងខ្លាំង ដូច្នេះយើងត្រូវរីករាយក្នុងការមើលគាត់លេងរហូតដល់គាត់សម្រេចចិត្តថាគ្រប់គ្រាន់”៕ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះមិនបានបង្ហាញពីសញ្ញានៃការធ្លាក់ចុះឡើយ បើទោះបីជាឈានចូលវ័យ 38 ឆ្នាំកាលពីខែកុម្ភៈកន្លងទៅក៏ដោយ។ គាត់បានស៊ុតបាល់បញ្ចូលទីពីរដងសម្រាប់ក្រុមជម្រើសជាតិព័រទុយហ្កាល់ក្នុងជ័យជម្នះ ...
[ Continue reading ]ក្លឹបនៅ Premier League មួយគ្រោងបង្កើតភាពយន្តឯកសារដូចក្លឹប Wrexham
ក្លឹប Bournemouth គ្រោងនឹងទទួលយកការបំផុសគំនិតពី Wrexham ដោយពួកគេកំពុងដាក់គម្រោងផលិតភាពយន្តឯកសារអំពីក្លឹបដែលមានម្ចាស់ជាតារាហូលីវូដមួយរូប ពោលគឺលោក Michael B. Jordan។ ប្រធានក្លឹប Bournemouth លោក Bill Foley បានបង្ហាញឱ្យដឹងថា ក្លឹបកំពុងស្វែងរកការចេញផ្សាយភាពយន្តឯកសារអំពីក្លឹបនេះ ដោយបង្ហាញពីម្ចាស់ភាគហ៊ុនតិចរបស់ពួកគេគឺលោក Michael B. Jordan ដែលនឹងប្រាប់ពីរឿងរបស់ពួកគេដែលទទួលបានជោគជ័យសម្រាប់ដំណើរកាន់កាប់ក្នុងនាមជាក្រុមតូចជាងនៅក្នុងក្របខ័ណ្ឌកំពូលនៃបាល់ទាត់អង់គ្លេស។ និយាយនៅក្នុង podcast មួយ លោក Foley បានបង្ហើបឲ្យដឹងថា “យើងកំពុងធ្វើការលើភាពយន្តឯកសារឥឡូវនេះដែលគាត់(Michael B. Jordan) នឹងចូលរួម។ យើងកំពុងតែដាក់វាក្នុងការដំណើរការ ហើយវានឹងក្លាយជារឿងរបស់បុរសធម្មតាម្នាក់ ដែលពិតជាទទួលបានជោគជ័យប្រឆាំងនឹងហាងឆេងទាំងអស់។ ...
[ Continue reading ]Barcelona នឹងស្តាប់នូវរាល់សំណើរនៃការដាក់ដេញថ្លៃទិញកីឡាករជម្រើសដំបូងទាំងអស់
តាមសេចក្តីរាយការណ៍បានទម្លាយថា Barcelona នឹងស្តាប់ការផ្តល់ជូនសម្រាប់កីឡាករជម្រើសដំបូងទាំងអស់ ខណៈដែលក្លឹបនៅតែរកឃើញថាពួកគេលើសពីដែនកំណត់ចំណាយរបស់ La Liga។ ក្លឹបយក្សកាតាឡាន់ បន្តរកឃើញថាពួកគេស្ថិតក្នុងភាពរញ៉េរញ៉ៃផ្នែកហិរញ្ញវត្ថុ ខណៈដែលពួកគេនៅតែប្រតិបត្តិការលើសពីដែនកំណត់នៃការចំណាយប្រចាំឆ្នាំដែលដាក់នៅ La Liga 270 លានអឺរ៉ូ។ ការផ្លាស់ប្តូររបស់ពួកគេទៅកាន់ពហុកីឡដ្ឋានថ្មី ខណៈដែល Camp Nou ទទួលការជួសជុល បានកាត់បន្ថយប្រាក់ចំណូលរបស់ពួកគេ ដែលធ្វើឲ្យបញ្ហាកាន់តែស្មុគស្មាញ។ យោងទៅតាម Sport ក្លឹបបានត្រៀមខ្លួនរួចជាស្រេចដើម្បីលះបង់ផ្នែកសំខាន់មួយនៃក្រុមរបស់លោក Xavi។ ការសម្រេចចិត្តនឹងត្រូវធ្វើឡើងដោយនាយកផ្នែកកីឡាលោក Deco ដែលនឹងសម្លឹងរកការលក់ចេញក្នុងចំណោមកីឡាករដែលមានពេលលេងតិចបំផុត។ ក្លឹបមិនមានចេតនាក្នុងការធ្វើសកម្មភាពផ្នែកហិរញ្ញវត្ថុផ្សេងទៀតទេ ហេតុដូច្នេះហើយពួកគេកំពុងស្វែងរកតុល្យភាពរបស់ពួកគេដោយដាក់កីឡាករនៅលើទីផ្សារដោះដូរកីឡាករនាខែមករាខាងមុខ។ Barcelona ចង់លក់ Ansu Fati ប៉ុន្តែសម្រាប់រឿងនោះ ...
[ Continue reading ]អ្នកតំណាងរបស់ Alphonso Davies ទម្លាយពីអនាគតរបស់គេ ស្របពេលកំពុងនិយាយជាមួយកីឡាករ Real Madrid រូបនេះ
ភ្នាក់ងាររបស់កីឡាករ Alphonso Davies បានបើកការទំនាក់ទំនងរបស់ Davies ជាមួយ Real Madrid ហើយបានបង្ហើបថាខ្សែការពាររូបនេះតែងតែនិយាយជាមួយ David Alaba គ្រប់ពេលវេលា។ ខ្សែការពារឆ្វេងសញ្ជាតិកាណាដាបានបង្ហាញពីទំនោរក្នុងការមិនចុះហត្ថលេខាបន្តជាមួយ Bayern Munich បើទោះបីជាមានកិច្ចសន្យាតិចជាងពីរឆ្នាំលើកិច្ចសន្យារបស់គាត់ដែលនឹងផុតកំណត់នៅឆ្នាំ 2025។ គេជឿជាក់ថា Davies កំពុងរង់ចាំការចាប់អារម្មណ៍ពីការិយាល័យនៅ Santiago Bernabeu ខណៈដែល Real Madrid អាចនឹងដាក់ Ferland Mendy lk’នៅលើទីផ្សារនៅរដូវក្តៅក្រោយ។ ភ្នាក់ងាររបស់ Davies លោក Nedal Huoseh ...
[ Continue reading ]